Free

The 2020 SHE Conference

Event Information

Share this event

Date and Time

Location

Location

FACTORY Phnom Penh

1159 National Road 2

Phnom Penh, Phnom Penh

Cambodia

View Map

Event description
ជារៀងរាល់ឆ្នាំ ស៊ី អ៊ិនវេសមិន តែងតែរៀបចំ សន្និបាតសហគ្រិនស្រ្តី ក្នុងគោលបំណងលើកកម្ពស់ និងពង្រឹងសិទ្ធអំណាចស្ត្រីកម្ពុជានៅក្នុងវិស័យធុរកិច្ច។

About this Event

[English Text Below]

សន្និបាតសហគ្រិនស្រ្តី របស់​ ស៊ី អ៊ិនវេសមិន ត្រលប់មកវិញម្ដងទៀតជាលើកទី៥ ចាប់តាំងពីឆ្នាំ២០១៥មក។ ជារៀងរាល់ឆ្នាំ សន្និបាតនេះត្រូវបានរៀបចំកាន់តែធំឡើង ដែលមានការចូលរួមពីសហគ្រិនស្ត្រីជាច្រើន និងអ្នកគាំទ្រពីស្ថាប័ននានា ដើម្បីអបអរ និងលើកកំពស់ការយល់ដឹងអំពី សិទ្ធិអំណាចស្ត្រីក្នុងវិស័យធុរកិច្ច នៅប្រទេសកម្ពុជាយើង។

សន្និបាតសហគ្រិនស្រ្តី របស់​ ស៊ី អ៊ិនវេសមិន មានគោលដៅមួយទៀត គឺការផ្ដល់ឱកាសទៅដល់ សហគ្រិនស្រ្តី និងស្រ្តីខ្មែរគ្រប់រូបដែលមានក្តីប្រាថ្នាចង់ក្លាយជាសហគ្រិន ទោះបីជាអាជីវកម្មរបស់ពួកគាត់ ខ្នាតតូច រឺមធ្យម រឺគ្រាន់តែជាគម្រោងក្នុងការបង្កើតអាជីវកម្មក៏ដោយ ក៏សន្និបាតនេះជម្រុញស្ត្រី​គ្រប់រូបឱ្យឈានដល់សក្តានុពលរបស់ពួកគេ។

ទិវាសិទ្ធិនារីអន្តរជាតិក្នុងឆ្នាំនេះ គឺជាខួបគំរប់៥ឆ្នាំរបស់សហគ្រាសសង្គម ស៊ី អ៊ិនវេសមិន ដូច្នេះហើយសន្និបាតឆ្នាំនេះ ពួកយើងនឹងឆ្លៀតឱកាសនេះអបអរខួបគំរប់៥ឆ្នាំ នៃសមិទ្ធិផលវិជ្ជមាន ជាមួយសហគ្រិនស្ត្រីជាច្រើននាក់ និងអាជីវកម្មរបស់ពួកគាត់ ដើម្បីចែករំលែកការស្រលាញ់ និងការខិតខំប្រឹងប្រែងរបស់ពួកគាត់ ក្នុងការពង្រឹងអំណាចសេដ្ឋកិច្ច និងសមភាពរបស់ស្ត្រីនៅក្នុងវិស័យធុរកិច្ច។

ដើម្បីលើកកម្ពស់សមិទ្ធិផលរបស់សហគ្រិនស្ត្រីកម្ពុជាក្នុងវិស័យធុរៈកិច្ច​ សន្និបាតសហគ្រិនស្រ្តី របស់​ ស៊ី អ៊ិនវេសមិន ប្រចាំឆ្នាំ២០២០​នេះ នឹងរួមបញ្ចូលទៅដោយកម្មវិធីជាច្រើនមានដូចជា៖ ការដាក់តាំងបង្ហាញផលិតផល ដែលមកពីប្រមាណជាង ១០០អាជីវកម្មផ្សេងៗគ្នារបស់សហគ្រិនស្រ្តី ការចែករំលែកបទពិសោធន៍ និងវេទិកាពិភាក្សាពីសំណាក់វាគ្មិន កម្មវិធីផ្ដល់ពានរង្វាន់សហគ្រិនស្ត្រីប្រចាំឆ្នាំ ហើយជាពិសេសក៏មានឱកាសកសាងបណ្ដាញអាជីវកម្មផងដែរ។

The SHE Conference is returning for the 5th time since 2015. Each year this event​​​​ is larger, bringing together hundreds of women entrepreneurs and supporters to​celebrate and raise awareness of the power of women in business in Cambodia.

The SHE Conference is intended to be an accessible event for all Cambodian existing and aspiring entrepreneurs; no matter how big or small your business or idea, the SHE Conference inspires women to reach their potential.

International Women’s Week in March 2020 is SHE’s 5th birthday; this year’s SHE Conference is about celebrating 5 years of impact, hundreds of women and their businesses, and sharing our passion and dedication for women’s economic empowerment and equality in business.

With a Marketplace of more than 100 women’s businesses selling a range of products; keynote speakers and panel discussions from inspiring female leaders; a celebration and awards ceremony to promote the achievement of Cambodian women in business; and plenty of networking opportunities, the 2020 SHE Conference is set to be a huge event of activities and celebration.

Share with friends

Date and Time

Location

FACTORY Phnom Penh

1159 National Road 2

Phnom Penh, Phnom Penh

Cambodia

View Map

Save This Event

Event Saved