Sales Ended

Barcamp KampongCham 2015

Event Information

Share this event

Date and Time

Location

Location

University of Management and Economics

National Road 7

Kampong Cham

Cambodia

View Map

Friends Who Are Going
Event description

Description

បារខែម​កំពង់ចាម២០១៥

ជា​ព្រឹត្តិការណ៍​ប្រមូល​ផ្ដុំ​អ្នក​មាន​បទ​ពិសោធ​ក្នុង​វិស័យ​បច្ចេកវិទ្យា អាជីវកម្ម ដើម្បី​​ចែករំលែក​ចំណេះដឹង និង​បទ​ពិសោធ​ទាំង​នោះ​ដល់​សិស្ស​និស្សិត បុគ្គលិក​អង្គការ ក្រុមហ៊ុន​នានា ​ក្នុង​ទី​រួម​ខេត្ត​កំពង់ចាម ដែល​មាន​ប្រធានបទ​ទាក់ទង​ទៅ​នឹង បច្ចេកវិទ្យា និង​សហគ្រិនភាព ក៏​ដូចជា​ចំណេះដឹង​អ៊ីនធឺណិត​និង​ព័ត៌មាន​សង្គម​ជាដើម ។ល។ នេះ​ជា​​ឱកាស​ពិសេស​សម្រាប់ យុវជន/យុវនារី​ ក្នុង​ខេត្ត​កំពង់ចាម ជួប​ជាមួយ​វាគ្មិន​ដែល​អញ្ជើញ​មកពី​បណ្ដា​ស្ថាប័ន​នានា មក​ពី​រាជធានី​ភ្នំពេញ ។ ព្រឹត្តិការណ៍​នេះ​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី៥ និង ៦ ខែ​ ធ្នូ ឆ្នាំ២០១៥សាកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច ខេត្ត​កំពង់ចាម។

ក្នុង​កម្មវិធី​រយៈពេល ១ថ្ងៃកន្លះនេះនឹង​មាន​បទ​បង្ហាញ​ប្រមាណ​ជា ៣០ ប្រធានបទ និង​វាគ្មិន ១៥នាក់។ ដូច្នេះ​សូម​ចាប់​យក​ឱកាស​នេះ ​ដោយ​ជ្រើសរើស​បទ​បង្ហាញ​ណា​ដែល​អ្នក​ចាប់​អារម្មណ៍​ជាងគេ ដែល​ប្រធាន​បទ​នីមួយៗ​មាន​បិទ​នៅ​តារាង​ប្រធាន​បទ​ធំ​មួយ​នៅ​បរិវេណ​កម្មវិធី ។ ប្រធានបទ​អាច​ទាក់ទង​ទៅ​នឹង​បច្ចេកវិទ្យា​ទូរស័ព្ទ, វេបសាយ, ការ​សរសេរ​កម្មវិធី, សន្តិសុខ​ព័ត៌មាន, ការងារ​ក្នុង​វិស័យ​បច្ចេកវិទ្យា ព័ត៌មានវិទ្យា, សហគ្រិនភាព, ការ​លើក​ទឹកចិត្ត, ការ​បណ្ដុះ​គំនិត​អាជីវកម្ម, ទីផ្សារ​ឌីជីថល​, ប្រព័ន្ធOnline និង​បច្ចេកវិទ្យា Cloud ។ល។

តើ​អ្នកចូលរួម​នឹង​ទទួល​បាន​អត្ថប្រយោជន៍​អ្វីខ្លះ?

  • ទទួល​បាន​ចំណេះដឹង និង​គំនិត​ថ្មីៗ ដោយ​ជួប​ជា​មួយ វាគ្មិន អ្នកជំនួញ អ្នក​និយម​បច្ចេកវិទ្យា អ្នក​ទីផ្សារ និងមនុស្ស​ច្រើន​ទៀត​

  • ភ្ជាប់​ទំនាក់ទំនង​ជា​មួយ​វាគ្មិន និង​អ្នក​ចូលរួម​ដទៃ សម្រាប់​ឱកាស​ការងារ និង​អាជីវកម្ម​របស់​អ្នក​ទៅ​ថ្ងៃក្រោយ។

  • មាន​ឱកាស​ទទួល​បាន​អាវយឺត​កម្មវិធី (មាន​កំណត់) និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេង​ៗ​ពី​បណ្ដា​ក្រុមហ៊ុន​ឧបត្ថម្ភ​នានា។


ចុះឈ្មោះ

អ្នក​ចុះឈ្មោះ​តាម​វេបសាយ ៖ នឹង​មានឱកាស​ទទួល​បាន​អាច​យឺត​ ១ ដោយ​គ្រាន់​តែ​ភ្ជាប់​មក​ជា​មួយ​សំបុត្រ​ដែល​អ្នក​បាន​នៅ​ពេល​ចុះឈ្មោះ មក​តុ​ចុះ​ឈ្មោះ​អោយ​បាន​មុនគេ (​យឺត​មាន​កំណត់) ក្រុម​ការងារ​នឹង​អោយ​ប័ណ្ណ​សំគាល់​ មួយ​សម្រាប់​ដូរ​យក​អាវ​យឺត​ពេល​ថ្ងៃ​ត្រង់​ ឬ​ថ្ងៃ​បន្ទាប់។ មនុស្ស​ម្នាក់​មាន​សំបុត្រ​មួយ​ប៉ុណ្ណោះ​មិន​អាច​ផ្ញើ​សំបុត្រ​តាម​មិត្ត​ភក្ត្រ​​បានទេ។ អ្នក​មិនបាច់​ចុះ​ឈ្មោះ​ក៏​អាច​ចូលរួម​បានដែរ!!


ប្រធានបទ៖

អ្នក​អាច​រក​ប្រធានបទ​បាន​នៅ​តារាង​ប្រធាន​បទ​ធំ​មួយ​នៅ​បរិវេណ ឬ​មើល​នៅ​តាម​មុខ​បន្ទប់​នីមួយៗ​ ក្រោយ​ពី​ចប់​ពី​បទ​បង្ហាញ​មួយ អ្នក​អាច​ចូល​ប្រធានបទ​ផ្សេង​មួយ​ទៀត​តាម​ចំណូល​ចិត្ត​របស់​អ្នក។



#Hashtag


បារខែមកំពង់ចាម​មាន Hashtag : #BarcampKCសូម​ប្រើ HashTag នោះ​នៅ​ពេល​អ្នក​ Post ឬ Twitterនៅលើ បណ្ដាញសង្គមដូចជា Facebook, Twitter, Google Plus …

Share with friends

Date and Time

Location

University of Management and Economics

National Road 7

Kampong Cham

Cambodia

View Map

Save This Event

Event Saved