Barcamp Battambang 2019 - សិក្ខាសាលា បច្ចេកវិទ្យា សហគ្រិនភាព និងវេទិការងារ

Barcamp Battambang 2019 - សិក្ខាសាលា បច្ចេកវិទ្យា សហគ្រិនភាព និងវេទិការងារ

By BarCamp Cambodia

Date and time

August 3, 2019 · 7am - August 4, 2019 · 12pm GMT+7

Location

University of Battambang

University Road Krong Battambang, Battambang Province Cambodia

Description

បារខែមបាត់ដំបង ២០១៩ "សិក្ខាសាលាបច្ចេកវិទ្យា សហគ្រិនភាព និងវេទិកាការងារ"

បារខែមបាត់ដំបង ជា​ព្រឹត្តិការណ៍​ដែល​នឹង​ប្រារព្ធ​ឡើង នៅ​ថ្ងៃ​ទី ០៣ និង ០៤ ខែសីហា ឆ្នាំ២០១៩ នៅ​ក្នុង​បរិវេណ សាកលវិទ្យាល័យបាត់ដំបង ចាប់​ពី​ម៉ោង​៧:០០ព្រឹក ដល់​ម៉ោង​៥ល្ងាច ។

បារខែម បាត់ដំបង (BarCamp Battambang) ២០១៩ប្រារព្ធឡើង ក្រោមប្រធានបទ​ "សិក្ខាសាលា បច្ចេកវិទ្យា សហគ្រិនភាព និងវេទិកាការងារ"

បារខែមជាព្រឹត្តិការណ៍​​ចែក​​រំលែកចំណេះដឹងជុំវិញបច្ចេកវិទ្យា និងការចាប់ផ្ដើមអាជីវកម្ម ដោយមានការចូលរួមពីសំណាក់វាគ្មិនចំនួន ៣០ រូប មកពីបណ្ដាក្រុមហ៊ុន នានានៅរាជធានីភ្នំពេញ ធ្វើបទបង្ហាញដាច់ដោយលែកគ្នាជាង ៤៥ ប្រធានបទ តាំងពីឆ្នាំ២០១៣ រហូតបច្ចុប្បន្ននេះ ក្រោម​​ការគាំទ្រពីក្រសួងអប់រំ យុវជននិងកីឡា និងអង្គការវិទ្យាស្ថានបើកទូលាយ កម្មវិធីបារខែម បានរៀបចំកម្មវិធីនេះនៅតាមបណ្ដាខេត្តមួយចំនួនទៀតមានដូចជា៖សៀមរាប បាត់ដំបង កំពង់ចាម ស្ទឹងត្រែង រតនគីរី ក្រុងព្រះសីហនុ តាកែវ និងខេត្តកំពត រួចមកហើយ។ តាមរយៈ ព្រឹត្តិការណ៍​​បារខែម​ ​​យើងបានចែករំលែកចំណេះដឹងដល់ សិស្ស និស្សិត បុគ្គលិកក្រុមហ៊ុន និងសហគ្រាសខ្នាតតូចនានាជាច្រើន ទាក់ទងនឹងបច្ចេកវិទ្យាអាជីវកម្ម និងសហគ្រិនភាព

អ្នក​ចូលរួម​នឹង​ទទួល​បាន​គំនិត និង​ការ​ស្វែង​យល់​បន្ថែម​នៅ​ក្នុង​ការ​បើក​មុខ​ជំនួញ អាជីវកម្ម ការ​ច្នៃ​ប្រឌិត ការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់​ការងារ​ប្រចាំថ្ងៃ ក៏​ដូច​ជា​ការ​សិក្សា​និង​មុខ​ជំនួញ​ផង​ដែរ។

កម្មវិធី​នេះ​បាន​ប្រមូល​ផ្ដុំ​ទៅ​ដោយ​វាគ្មិន​ដែល​មាន​បទ​ពិសោធន៍​ក្នុង​វិស័យ​បច្ចេកវិទ្យា អាជីវកម្ម និងរចនាច្នៃប្រឌិត មកពី​រាជធានី​ភ្នំពេញ ដែលនឹង​ធ្វើការ​ផ្លាស់ប្ដូរ​ចំណេះដឹង ជំនាញ និ​ង​បទ​ពិសោធន៍ ដែល​ទាក់ទង​នឹង​បច្ចេកវិទ្យា​អាជីវកម្ម ការ​ច្នៃ​ប្រឌិត​បង្កើត​ថ្មី សហគ្រិនភាព និង​ការ​វិវឌ្ឍ​នៃ​ការងារ។ កម្មវិធី​នេះ​ដំណើរ​ការ​ទៅ​បាន​ដោយ​មាន​ការ​ចូលរួម​ ​គាំទ្រ​ពី​ក្រសួង​​ អប់រំ​​ យុវជន និង​កីឡា និងឧបត្ថម្ភដោយ​ក្រុមហ៊ុន​ Smart Axiata និង EZECOM ព្រមទាំង​​ រៀបចំ​ដោយ​អ្នក​ស្ម័គ្រចិត្ត​មិន​ស្វែងរក​ប្រាក់​ចំណេញ​មួយ​ក្រុម​ដែល​មាន​ទស្សនៈ​វិស័យ​រួម​គ្នា​។

របៀប​ស្វែងរក​ប្រធានបទ

ប្រធាន​បទ​នីមួយ​ៗ​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ ៥ បន្ទប់​ផ្សេងគ្នា ​ប្រធានបទ​នីមួយៗ​មាន​រយៈពេល ១ម៉ោង។​ ​អ្នក​ចូលរួម​ត្រូវ​ពិនិត្យ​មើល និង​ស្វែងរក​ប្រធានបទ​ដែល​ខ្លួន​ពេញចិត្ត​ដើម្បី​ចូលរួម​ស្ដាប់​តាម​បន្ទប់​ តាម​ម៉ោង​ និង​ប្រធាន​បទ​នីមួយៗ​។ ដើម្បី​ស្វែង​រក​ព័ត៌មាន​ប្រធានបទ ​អ្នកចូលរួម​អាច​មើល​នៅ​លើ​ផ្ទាំង​ តារាង​ប្រធានបទ​​ ដែល​អ្នក​រៀបចំ​កម្មវិធី​បាន​បិត ​ក្នុង​បរិវេណ​កម្មវិធី ឬ​អាច​ចូល​ទៅ​វេបសាយ បារខែមកម្ពុជា ដើម្បី​មើល​ប្រធានបទ​ទាំងអស់ www.barcampcambodia.org

តើ​អ្នក​នឹង​ទទួល​បាន​អ្វី?

  • ទទួល​បាន​ចំណេះដឹង គំនិត​ថ្មីៗ និង​បាន​ជួប​ជាមួយ​អ្នក​និយម​បច្ចេកវិទ្យា​ អ្នក​ទីផ្សារ អ្នក​ធ្វើ​អាជីវកម្ម អ្នកប្រើប្រាស់​អ៊ីនធឺណិត​ធ្វើ​អាជីវកម្ម ។
  • អាវយឺត​ (មាន​កំណត់) និង​វត្ថុ​អនុស្សាវរីយ​ជាច្រើន​ទៀត​ពី​អ្នក​ឧបត្ថម្ភ​កម្ម​វិធី​ផ្សេងៗ​ទៀត
  • ភ្ជាប់​ទំនាក់ទំនង​ជាមួយ​វាគ្មិន និង​អ្នក​ចូលរួម​ដទៃ សម្រាប់​អាជីវកម្ម និង​បណ្ដាញ​របស់​អ្នក​ទៅ​ថ្ងៃ​មុខ
  • អ្នក​អាច​សិក្សា​រៀន​សូត្រ ​យក​បទពិសោធន៍​ជីវិត​ពី​វាគ្មិន​នី​មួយៗ​ដែល​អញ្ជើញ​មក​ក្នុង​រាជធានី​ភ្នំពេញ
  • អ្នក​មាន​ឱកាស​ជួប​ជា​មួយ​ក្រុម​អ្នក​មាន​បទពិសោធន៍​ធ្វើ​ជំនួញ និង​អ្នក​បច្ចេកវិទ្យា
  • បាន​រៀន​សូត្រ​ពី​អ្នក​ស្ម័គ្រចិត្ត និង​អ្នក​រៀប​ចំ​ព្រឹត្តិការណ៍​បារខែម ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​បច្ចេកវិទ្យា​ថ្មី​

Organized by

BarCamp Cambodia is a series of Tech & Startup event happening 2 days in city and provinces. The event will bring and gathers together startup founders, mentors & trainers, tech professional, creative designers, video & photographers, educators and students in the cities in Cambodia for the open exchange of knowledge, skills, and experiences related to Tech, Biz Startup, Creative, Entrepreneurship and Career Development.

Sales Ended