សិក្ខាសាលា និងវេទិកាការងារ ស្ដីអំពី បច្ចេកវិទ្យា នវនុវត្តន៍ សហគ្រិនភាព និងឱ...

Event Information

Share this event

Date and Time

Location

Location

សាកលវិទ្យាល័យ​ស្វាយរៀង Svay Rieng University

National Road 1

Krong Svay Rieng, Svay Rieng Province

Cambodia

View Map

Event description

Description

បារខែមស្វាយរៀង ២០១៩ "សិក្ខាសាលា និងវេទិកាការងារ ស្ដីអំពី បច្ចេកវិទ្យា នវនុវត្តន៍ សហគ្រិនភាព និងឱកាសការងារ"

ថ្ងៃ​ទី២៩-៣០ ខែមិថុនា ឆ្នាំ ២០១៩

បារខែមស្វាយរៀង ជា​ព្រឹត្តិការណ៍​ដែល​នឹង​ប្រារព្ធ​ឡើង នៅ​ថ្ងៃ​ទី ២៩ និង ៣០ ខែមិថុនា ឆ្នាំ២០១៩ នៅ​ក្នុង​បរិវេណ សាកលវិទ្យាល័យស្វាយរៀង ចាប់​ពី​ម៉ោង​៧:៣០ព្រឹក ដល់​ម៉ោង​៥ល្ងាច ។

បារខែម ស្វាយរៀង (BarCamp Svay Rieng) ២០១៩ប្រារព្ធឡើង ក្រោមប្រធានបទ​ "សិក្ខាសាលា និងវេទិកាការងារ ស្ដីអំពី បច្ចេកវិទ្យា នវនុវត្តន៍ សហគ្រិនភាព និងឱកាសការងារ"

បារខែមជាព្រឹត្តិការណ៍​​ចែក​​រំលែកចំណេះដឹងជុំវិញបច្ចេកវិទ្យា និងការចាប់ផ្ដើមអាជីវកម្ម ដោយមានការចូលរួមពីសំណាក់វាគ្មិនចំនួន ៣០ រូប មកពីបណ្ដាក្រុមហ៊ុន នានានៅរាជធានីភ្នំពេញ ធ្វើបទបង្ហាញដាច់ដោយលែកគ្នាជាង ៤៥ ប្រធានបទ តាំងពីឆ្នាំ២០១៣ រហូតបច្ចុប្បន្ននេះ ក្រោម​​ការគាំទ្រពីក្រសួងអប់រំ យុវជននិងកីឡា និងអង្គការវិទ្យាស្ថានបើកទូលាយ កម្មវិធីបារខែម បានរៀបចំកម្មវិធីនេះនៅតាមបណ្ដាខេត្តមួយចំនួនទៀតមានដូចជា៖សៀមរាប បាត់ដំបង កំពង់ចាម ស្ទឹងត្រែង រតនគីរី ក្រុងព្រះសីហនុ តាកែវ និងខេត្តកំពត រួចមកហើយ។ តាមរយៈ ព្រឹត្តិការណ៍​​បារខែម​ ​​យើងបានចែករំលែកចំណេះដឹងដល់ សិស្ស និស្សិត បុគ្គលិកក្រុមហ៊ុន និងសហគ្រាសខ្នាតតូចនានាជាច្រើន ទាក់ទងនឹងបច្ចេកវិទ្យាអាជីវកម្ម និងសហគ្រិនភាព

អ្នក​ចូលរួម​នឹង​ទទួល​បាន​គំនិត និង​ការ​ស្វែង​យល់​បន្ថែម​នៅ​ក្នុង​ការ​បើក​មុខ​ជំនួញ អាជីវកម្ម ការ​ច្នៃ​ប្រឌិត ការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់​ការងារ​ប្រចាំថ្ងៃ ក៏​ដូច​ជា​ការ​សិក្សា​និង​មុខ​ជំនួញ​ផង​ដែរ។

កម្មវិធី​នេះ​បាន​ប្រមូល​ផ្ដុំ​ទៅ​ដោយ​វាគ្មិន​ដែល​មាន​បទ​ពិសោធន៍​ក្នុង​វិស័យ​បច្ចេកវិទ្យា អាជីវកម្ម និងរចនាច្នៃប្រឌិត មកពី​រាជធានី​ភ្នំពេញ ដែលនឹង​ធ្វើការ​ផ្លាស់ប្ដូរ​ចំណេះដឹង ជំនាញ និ​ង​បទ​ពិសោធន៍ ដែល​ទាក់ទង​នឹង​បច្ចេកវិទ្យា​អាជីវកម្ម ការ​ច្នៃ​ប្រឌិត​បង្កើត​ថ្មី សហគ្រិនភាព និង​ការ​វិវឌ្ឍ​នៃ​ការងារ។ កម្មវិធី​នេះ​ដំណើរ​ការ​ទៅ​បាន​ដោយ​មាន​ការ​ចូលរួម​ ​គាំទ្រ​ពី​ក្រសួង​​ អប់រំ​​ យុវជន និង​កីឡា និងឧបត្ថម្ភដោយ​ក្រុមហ៊ុន​ Smart Axiata និង EZECOM ព្រមទាំង​​ រៀបចំ​ដោយ​អ្នក​ស្ម័គ្រចិត្ត​មិន​ស្វែងរក​ប្រាក់​ចំណេញ​មួយ​ក្រុម​ដែល​មាន​ទស្សនៈ​វិស័យ​រួម​គ្នា​។

របៀប​ស្វែងរក​ប្រធានបទ

ប្រធាន​បទ​នីមួយ​ៗ​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ ៥ បន្ទប់​ផ្សេងគ្នា ​ប្រធានបទ​នីមួយៗ​មាន​រយៈពេល ១ម៉ោង។​ ​អ្នក​ចូលរួម​ត្រូវ​ពិនិត្យ​មើល និង​ស្វែងរក​ប្រធានបទ​ដែល​ខ្លួន​ពេញចិត្ត​ដើម្បី​ចូលរួម​ស្ដាប់​តាម​បន្ទប់​ តាម​ម៉ោង​ និង​ប្រធាន​បទ​នីមួយៗ​។ ដើម្បី​ស្វែង​រក​ព័ត៌មាន​ប្រធានបទ ​អ្នកចូលរួម​អាច​មើល​នៅ​លើ​ផ្ទាំង​ តារាង​ប្រធានបទ​​ ដែល​អ្នក​រៀបចំ​កម្មវិធី​បាន​បិត ​ក្នុង​បរិវេណ​កម្មវិធី ឬ​អាច​ចូល​ទៅ​វេបសាយ បារខែមកម្ពុជា ដើម្បី​មើល​ប្រធានបទ​ទាំងអស់ www.barcampcambodia.org

តើ​អ្នក​នឹង​ទទួល​បាន​អ្វី?

  • ទទួល​បាន​ចំណេះដឹង គំនិត​ថ្មីៗ និង​បាន​ជួប​ជាមួយ​អ្នក​និយម​បច្ចេកវិទ្យា​ អ្នក​ទីផ្សារ អ្នក​ធ្វើ​អាជីវកម្ម អ្នកប្រើប្រាស់​អ៊ីនធឺណិត​ធ្វើ​អាជីវកម្ម ។
  • អាវយឺត​ (មាន​កំណត់) និង​វត្ថុ​អនុស្សាវរីយ​ជាច្រើន​ទៀត​ពី​អ្នក​ឧបត្ថម្ភ​កម្ម​វិធី​ផ្សេងៗ​ទៀត
  • ភ្ជាប់​ទំនាក់ទំនង​ជាមួយ​វាគ្មិន និង​អ្នក​ចូលរួម​ដទៃ សម្រាប់​អាជីវកម្ម និង​បណ្ដាញ​របស់​អ្នក​ទៅ​ថ្ងៃ​មុខ
  • អ្នក​អាច​សិក្សា​រៀន​សូត្រ ​យក​បទពិសោធន៍​ជីវិត​ពី​វាគ្មិន​នី​មួយៗ​ដែល​អញ្ជើញ​មក​ក្នុង​រាជធានី​ភ្នំពេញ
  • អ្នក​មាន​ឱកាស​ជួប​ជា​មួយ​ក្រុម​អ្នក​មាន​បទពិសោធន៍​ធ្វើ​ជំនួញ និង​អ្នក​បច្ចេកវិទ្យា
  • បាន​រៀន​សូត្រ​ពី​អ្នក​ស្ម័គ្រចិត្ត និង​អ្នក​រៀប​ចំ​ព្រឹត្តិការណ៍​បារខែម ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​បច្ចេកវិទ្យា​ថ្មី​

Date and Time

Location

សាកលវិទ្យាល័យ​ស្វាយរៀង Svay Rieng University

National Road 1

Krong Svay Rieng, Svay Rieng Province

Cambodia

View Map

Save This Event

Event Saved